នាយករដ្ឋមន្ត្រីអង់គ្លេសសុំលាលែង
ដោយ ៖ ខាន់ សុខឃន
នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១៦:១៣ (24-06-2016 16:13)
ក្រោយលទ្ធផលនៅថ្ងៃសុក្រ ទី២៤ ខែមិថុនា
ឆ្នាំ២០១៦ នៃការបោះប្រជាមតិ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ
កាមីរ៉ូន ប្រកាសថា ការជ្រើសរើសរបស់ប្រជាជននឹងត្រូវគោរព
ហើយលោកប្រកាសទាំងក្តុកក្តួលពីចេតនាសុំលាលែងចេញពីតំណែង
តែនៅជួយទ្រទ្រង់ដល់ការឆ្លងកាត់មួយរហូតដល់ខែតុលាខាងមុខនេះ ។
លោកកាមឺរ៉ូន ថ្លែងថា
លោកចង់ឱ្យមាននាយករដ្ឋមន្ត្រីថ្មីមួយរូបសម្រាប់ចក្រភពអង់គ្លេសក្នុងខែតុលា
ដើម្បីធ្វើការចរចាជាមួយសហភាពអឺរ៉ុប ។
លោកបានថ្លែងទៅកាន់សារព័ត៌មាននៅវិមានរដ្ឋាភិបាល DOWNING
STREET ថា ពេលនេះយើងត្រូវចាប់ផ្តើមការចរចាជាមួយសហភាពអឺរ៉ុប
។ ជួនកាលគេត្រូវធ្វើការសម្រេចចិត្តដោយលំបាកនានា
អាស្រ័យហេតុនេះហើយបានជាយើងសម្រេចឱ្យមានការបោះប្រជាមតិ ។
ឥឡូវសេចក្តីសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបត្រូវបានធ្វើ
ហើយយើងត្រូវស្វែងរកវិធីប្រសើរសម្រាប់ការចាកចេញនេះ ។ លោកមានប្រសាសន៍ថា
ខ្ញុំជឿជាក់ដែលខ្ញុំពុំអាចធ្វើកាពីតែនដឹកនាំនាវានេះទៀត ។
សម្រាប់ពេលនេះ ខ្ញុំពុំអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការចាកចេញ
ក៏ប៉ុន្តែខ្ញុំជឿថា លោកអ្នកនឹងមាននាយករដ្ឋមន្ត្រីថ្មីមួយរូប
នាពេលសមាជគណបក្សអភិរក្សនិយមនាខែតុលា ៕
ប្រភពព័ត៌មាន ៖https://kohsantepheapdaily.com.kh/article/146768.html
ប្រភពរូបភាព ៖