ឪពុកកាប់កូនប្រុសបង្កើតខ្លូនឯង៤ពូថៅស្លាប់ក្នុងថ្លុកឈាម
ដោយ ៖ ឆាយ រក្សា
ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង
០៧:៥៩ (26-06-2016)នៅវេលាម៉ោង 07:59 នាទី
ខេត្តកំពង់ធំ ៖ បុរសជាឪពុកបានទាញពូថៅកាប់កូនប្រុសបង្កើតខ្លួនឯង៤ពូថៅបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអនោចអាធម ដូចច្នេះ ហើយអំពើហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១២
និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិពាមគ្រែង
ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មូលហេតុពីព្រោះកូនប្រុសរូបនោះបានធាក់ឪពុកមួយជើងយ៉ាងដំណំ
។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ ហេង គួន អាយុhttps://kohsantepheapdaily.com.kh/article/146808.html៤៧ឆ្នាំ
រីឯកូនប្រុសរងគ្រោះឈ្មោះ ហេង ហុងគី អាយុ២៤ឆ្នាំ
រស់នៅក្នុងបន្ទុកគ្រួសារដែលម្តាយស្លាប់ចោលជាច្រើនឆ្នាំមកហើយ ។
បើយោងតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា
ដោយអំណាចនៃទឹកប្តូរនិស្ស័យចូលខ្លួនឪពុកនិងកូនបង្កើតបានបើកឆាយប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម
ទីបំផុតកូនប្រុសបានជូនរង្វាន់ឪពុក១ជើងយ៉ាងដំណំ ។
ចំណែកលោកឪពុកវិញក៏មិនណយដែរ បានទាញពូថៅដែលនៅក្បែរនោះកាប់វិញ៤ពូថៅផ្ទួនៗបណ្តាលឲ្យកូនស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង
។នេះហើយជាអំណាចនៃទឹកប្ដូរនិស្ស័យ ។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា ពេលកំពុងកើតហេតុអ្នកជិត
ខាងមិនហ៊ានចូលជួយនោះទេ
ដោយសារតែបុរសជាឪពុកមាន
កាន់ពូថៅនៅនឹងដៃ ព្រមទាំងមានសៀតកាំបិតស្នៀតនៅនឹងចង្កេះថែមទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយអន្ដរាគមន៍
និងចាប់បញ្ជូនជនបង្កទៅកាន់ប៉ុស្ដិ៍នគរបាលឃុំក្ដីដូងដើម្បីចាត់ការតាមនីតិវិធី
៕
ប្រភពព័ត៌មាន ពីកោះសន្និភាព
0 comments:
Post a Comment