;((
:-)
=))

;-(
:d
:-d@-):p:o
(o)[-(:-?(p):-s(m)8-):-t:-bb-(:-#=p~$-)(b)(f)x-)(k)(h)(c)cheer

Pages

Sunday, June 26, 2016

នាយករដ្ឋមន្ត្រីអង់គ្លេសសុំលាលែងពី​តំណែង

នាយករដ្ឋមន្ត្រីអង់គ្លេសសុំលាលែង

ដោយ ៖ ខាន់ សុខឃន   
នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១៦:១៣   (24-06-2016 16:13)
ក្រោយ​លទ្ធផលនៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦ ​នៃ​ការ​បោះ​ប្រជាមតិ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន ប្រកាស​ថា ការ​ជ្រើសរើស​របស់​ប្រជាជន​នឹង​ត្រូវ​គោរព ហើយ​លោក​ប្រកាស​ទាំង​ក្តុកក្តួល​ពី​ចេតនា​សុំ​លាលែង​ចេញពី​តំណែង តែ​នៅ​ជួយ​ទ្រទ្រង់​ដល់​ការ​ឆ្លងកាត់​មួយ​រហូត​ដល់​ខែតុលា​ខាង​មុខ​នេះ ។

លោក​កា​មឺ​រ៉ូ​ន ថ្លែង​ថា លោក​ចង់ឱ្យ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ​រូប​សម្រាប់​ចក្រភព​អង់គ្លេស​ក្នុង​ខែតុលា ដើម្បី​ធ្វើការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ។ លោកបាន​ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​វិមាន​រដ្ឋាភិបាល DOWNING STREET ថា ពេល​នេះ​យើង​ត្រូវ​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ។ ជួនកាល​គេ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដោយ​លំបាក​នានា អាស្រ័យ​ហេតុនេះ​ហើយ​បានជា​យើង​សម្រេច​ឱ្យ​មានការ​បោះ​ប្រជាមតិ ។ ឥឡូវ​សេចក្តី​សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ត្រូវ​បាន​ធ្វើ ហើយ​យើង​ត្រូវ​ស្វែងរក​វិធី​ប្រសើរ​សម្រាប់​ការ​ចាកចេញ​នេះ ។ លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជឿជាក់​ដែល​ខ្ញុំ​ពុំ​អាច​ធ្វើកា​ពី​តែ​ន​ដឹកនាំ​នាវា​នេះ​ទៀត ។ សម្រាប់​ពេល​នេះ ខ្ញុំ​ពុំ​អាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចាកចេញ ក៏​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា លោក​អ្នក​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ​រូប នា​ពេល​សមាជ​គណបក្ស​អភិរក្សនិយម​នា​ខែតុលា ៕
ប្រភពព័ត៌មាន ៖https://kohsantepheapdaily.com.kh/article/146768.html
ប្រភពរូបភាព ៖ 

0 comments:

Post a Comment