ដំណាំខ្ញី
ខ្ញីត្រូវបានគេប្រើប្រាស់ច្រើនបំផុតទាំងក្នុងម្ហូបអាហារនិងធ្វើជាថ្នាំព្យាបាល។ ការសិក្សាផ្នែកវេជ្ជសាស្ត្រថ្មីៗនេះបានអះអាងថា មនុស្សយើងប្រើខ្ញីធ្វើជាថ្នាំបំបាត់ហើមពោះ, បំបាត់រោគក្អក, ថ្នាំធ្វើឱ្យបែកញើស និងជួយការស្រូបយកជាតិថ្នាំផ្សេងទៀតសម្រាប់រាង្គកាយទាំងមូល។
សារធាតុសំខាន់របស់ខ្ញីគឺប្រេងដែលមានក្លិនក្រអូប, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិហឺររបស់វា។ ឥទ្ធិពលរបស់ខ្ញីទៅលើការព្យាបាលគឺដោយសារជាតិហឺររបស់វា។
អ្នកអាចប្រើខ្ញីសម្រាប់ការព្យាបាលដូចជា៖
- រកកលចង់ក្អួត, ក្អួត, ពុលពេលធ្វើដំណើរតាមយាន្តជំនិះ, ដំណើរវិលមុខ, ដំណើរចាញ់គភ៌របស់ស្ត្រី។
- ឈឺពោះ, ការពិបាកក្នុងការរំលាយអាហារ, ហើមពោះ, និងឆ្អល់ពោះ។
- ជួយសម្រួលលំហូរទឹកប្រមាត់។
- ប្រឆាំងនឹងជំងឺផ្តាសាយ, ក្អក, និងក្តៅខ្លួន។
- បន្ថយកូលេស្តេរ៉ុល
- សារធាតុប្រឆាំងអុកស៊ីតកម្ម
- និងកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់។
http://www.health.com.kh/newdetail.php?newid=993&catid=9